បេះដូងតែមួយ!
បេះដូងកូនជាបេះដូងពុកម៉ែ លោកទាំងទ្វេរថែររាល់កូនគ្រប់ប្រាណ
មិនអោយលំបាកចិត្តកាយសន្តាន ប្រាថ្នាចង់បានអោយកូនៗសុខ។
បើកូនធ្វើបាបបេះដូងខ្លួនឯង ពុកសែនចំបែងម៉ែមិនស្រណុក
ហាក់ដូចបង្កើនបង្កើតជាទុក្ខ បាត់បង់ក្តីសុខទាំងកាយទាំងចិត្ត ។
បើអ្នកណាធ្វើបាបបេះដូងកូន ពុកម៉ែស្ទើរសូន្យហើយសែនអាណិត
ព្រោះក្តីស្រលាញ់ព្រោះក្តីពេញចិត្ត បេះដូងពុកម៉ែពិតជាឈឺផ្សារ ។
សរុបសេចក្តីពុកម៉ែសប្បាយ ព្រោះកូនឆោមឆាយកូនបានផ្លែផ្កា
មិនឈឺបេះដូងរីករៃខ្លោចផ្សារ បេះដូងកូនណាពុកម៉ែតែងគិត ។
កូនជាឈើដោលពុកម៉ែជាក្បូន ជួយចំលងកូនដល់ត្រើយឆ្ងាយជិត
សូមកូនជួយដោលសូមកូនជួយគិត គ្រួសារល្អពិតត្រូវចេះសាមគ្គី ។
កូនកត្តញ្ញូចេះរក្សាបេះដូង ដូចរក្សាក្បូនពីភាពញ៉មញី
ក្បូនដូចពុកម៉ែយើងទាំងពីរ លោកប្រឹងសំភីដើម្បីកូនៗ ។
បំណងល្អពី លោក អុឹម សុីម៉ុច