Thursday, May 3, 2012
ចង់ធ្វើកូនល្អ! (បទពំនោល)
ពុកម៉ែចិញ្ចឹមដល់ធំ ទូន្មានអប់រំ រៀបចំឱ្យកូនសិក្សា ។
រៀនចេះចប់មានស្នេហា លុះបានរៀបការ មាតាជួយមើលចៅទៀត ។
ដូច្នេះកូនល្អត្រូវឆ្លៀត ប្រឹងតាមលទ្ធិភាព ជួយញ្ញាតិជួយឱពុកម្តាយ ។
កូនល្អត្រូវគិតវែងឆ្ងាយ ចេញមុខដោះស្រាយ ពេលម្តាយឱពុកជួបទុក្ខ ។
ត្រូវជួយធុរៈសព្វមុខ គាត់មានក្តីសុខ ផុតទុក្ខក៏ព្រោះកូនល្អ ។
ពូជពង្សកិត្តិយសបវរ ពុកម្តាយត្រេចអរ កូនល្អគាត់មោទនភាព ។
សងគុណខែភ្លឺមិនឃ្លាត ពុកម៉ែសាច់ញ្ញាតិ រស់បៀតជួបជុំរួមគ្នា ។
តែផ្តាំផ្តាច់រឿងផ្តន្ទា ឈ្នានីសនិងគ្នា ចងពារកាប់ចាក់បងប្អូន ។
បំផ្លាញសម្បត្តិឱយសូន្យ ពុកម៉ែព្រាត់កូន ទ្រព្យសូន្យរស់តោកយ៉ាកហើយ ។
គិតគូរកុំនៅកន្តើយ គូសវាស់ឱ្យហើយ ចំលើយគឺដើរផ្លូវត្រូវ ។
ព្រហ្មវិហារធម៌ជាផ្លូវ កេរ្តិ៍ឈ្មោះគង់នៅ តទៅចំពោះកូនចៅ ។
វិជ្ជាការងារជួយដៅ ប្រែភាពសោកសៅ សំដៅរកវឌ្ឍនភាព ។
គិតពីខ្លួនឯង គិតពីឱពុកម្តាយ គិតពីសាច់ញ្ញាតិ គិតពីគ្រួសារ ក៏គិតពីសង្គមដែរ ។
តែកុំភ្លេចពាក្យថា ធ្វើបុណ្យទាន់ខែភ្លឺ ជូនក្តីស្រលាញ់ចំពោះឱពុកម្តាយឱ្យបានច្រើន ។
និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)
កំនើតស្នេហ៍ខ្ញុំ!
១៩ May ២០១១ ជាថ្ងៃទីមួយបងស្គាល់ស្រី
ជជែកគ្នាលេងគ្រប់សេចក្តី ពិសេសនិស្ស័យការរស់នៅ ។
រាល់ពេលជជែកហាក់ស្គាល់ចិត្ត ហាក់ដូចស្គាល់មិត្តយ៉ាងជ្រាលជ្រៅ
មិត្តប្រាប់រឿងរ៉ាវកន្លងទៅ រឿងរ៉ាវរស់នៅរឿងសិក្សា ។
ប្រឹងប្រែងរៀនសូត្រឆ្នាំទី៣ ស្ទើរគ្រប់រាត្រីសូត្រតំរ៉ា
ប្រឹងធ្វើលំហាត់ពីសាលា ធ្វើអស់កិច្ចការទើបហ៊ានគេង ។
ព្រឹកឆ្លៀតធ្វើការរកកំរៃ ឆ្លៀតរៀនពេលថ្ងៃស្ទើរសង្រេង
លុះល្ងាចមកដល់ធ្វើការផ្សេង បង្រៀនក្មេងៗផ្តល់ចំនេះ ។
វិលដល់ផ្ទះភ្លាមទុកសៀវភៅ រួចរួសរាន់ទៅផ្សារក្បែរផ្ទះ
ជួយលក់ដូរម្តាយឥតប្រហែស ជួយធ្វើការផ្ទះដោយញញឹម។
អូនមានតំរិះចរិយាល្អ រួសរាយស្មោះសចិត្តប្រិយប្រិម
បងលួចសសើរដោយសង្ឃឹម ថាបានញញឹមក្បែរកាយស្រី ។
លុះថ្ងៃមួយបងសួរអូនថា តើបុរសណាទើបប្រពៃ
ទើបអូនសុខចិត្តស្នេហ៍ភក្តី សូមពៅលកលៃប្រាប់តាមការណ៍ ។
អូនរៀបរ៉ាប់ថាលុះត្រាតែ បុរសដែលស្នេហ៍ពិតស្នេហា
ជាស្នេហាពិតមិនសាវា យល់ចិត្តខ្ញុំណាទើបខ្ញុំព្រម ។
ហើយត្រូវតែជាមនុស្សដែលល្អ មានចិត្តស្មោះសចេះថែរទាំ
ស្រលាញ់គ្រួសារខ្ញុំចេះអត់ទ្រាំ និស្សិយចិត្តផ៊្សំាសមនិងខ្ញុំ ។
ឮហើយរីករាយចង់ផ្សារចិត្ត ភ្ជាប់និស្ស័យពិតចិត្តសុខុម
បងលួចស្នេហ៍អូនចង់ផ្តើមសុំ សុំស្នេហ៍មាសមុំតាមfacebook ។
(នៅមានត...)
និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)
Subscribe to:
Posts (Atom)