Thursday, May 3, 2012
ចង់ធ្វើកូនល្អ! (បទពំនោល)
ពុកម៉ែចិញ្ចឹមដល់ធំ ទូន្មានអប់រំ រៀបចំឱ្យកូនសិក្សា ។
រៀនចេះចប់មានស្នេហា លុះបានរៀបការ មាតាជួយមើលចៅទៀត ។
ដូច្នេះកូនល្អត្រូវឆ្លៀត ប្រឹងតាមលទ្ធិភាព ជួយញ្ញាតិជួយឱពុកម្តាយ ។
កូនល្អត្រូវគិតវែងឆ្ងាយ ចេញមុខដោះស្រាយ ពេលម្តាយឱពុកជួបទុក្ខ ។
ត្រូវជួយធុរៈសព្វមុខ គាត់មានក្តីសុខ ផុតទុក្ខក៏ព្រោះកូនល្អ ។
ពូជពង្សកិត្តិយសបវរ ពុកម្តាយត្រេចអរ កូនល្អគាត់មោទនភាព ។
សងគុណខែភ្លឺមិនឃ្លាត ពុកម៉ែសាច់ញ្ញាតិ រស់បៀតជួបជុំរួមគ្នា ។
តែផ្តាំផ្តាច់រឿងផ្តន្ទា ឈ្នានីសនិងគ្នា ចងពារកាប់ចាក់បងប្អូន ។
បំផ្លាញសម្បត្តិឱយសូន្យ ពុកម៉ែព្រាត់កូន ទ្រព្យសូន្យរស់តោកយ៉ាកហើយ ។
គិតគូរកុំនៅកន្តើយ គូសវាស់ឱ្យហើយ ចំលើយគឺដើរផ្លូវត្រូវ ។
ព្រហ្មវិហារធម៌ជាផ្លូវ កេរ្តិ៍ឈ្មោះគង់នៅ តទៅចំពោះកូនចៅ ។
វិជ្ជាការងារជួយដៅ ប្រែភាពសោកសៅ សំដៅរកវឌ្ឍនភាព ។
គិតពីខ្លួនឯង គិតពីឱពុកម្តាយ គិតពីសាច់ញ្ញាតិ គិតពីគ្រួសារ ក៏គិតពីសង្គមដែរ ។
តែកុំភ្លេចពាក្យថា ធ្វើបុណ្យទាន់ខែភ្លឺ ជូនក្តីស្រលាញ់ចំពោះឱពុកម្តាយឱ្យបានច្រើន ។
និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment