Wednesday, May 2, 2012
អនុស្សាវរីយ៍ថ្ងៃទី១៩ខែJune២០១១!
អនុស្សាវរីយ៍ថ្ងៃទី១៩ខែJune២០១១!
១៩ខែJune២០១១ ក្នុងចិត្តរែងព្រួយព្រោះសន្យា
ម៉ោង២កន្លះនៅSovanna ជួបពិភាក្សារឿងជីវិត ។
ជីវិតសិក្សាជីវិតគាប់ ជីវិតផ្សាភ្ជាប់ពីរឿងពិត
ពីតូចដល់ធំរឿងជីវិត បច្ចុប្បន្នអាឌិតអនាគត ។
ជជែកសប្បាយផ្ទុះសំណើច ផ្ទុះចេញស្នាមសើចចិត្តស្រយុត
ឃើញស្នាមញញឹមពិតរន្ធត់ ស្អាតចិត្តមោះមុតខំសិក្សា ។
ខំប្រឹងឱយខ្លាំងណាប្អូនស្រី ប្រឹងប្រែងខ្មាតខ្មីគ្រប់កិច្ចការ
ទាំងការងារផ្ទះនិងសាលា ការងារសិក្សាឆ្នាំទីបី ។
នៅ១ឆ្នាំទៀតប្រឹងតស៊ូ អូនកុំរអ៊ូឬខ្ចិលអី
សន្សំចំនេះវិជ្ជាថ្មី ការងារប្រពៃបានខ្ជាប់ខ្ជួន ។
បានការងារហើយពិតពិសេស អូនប្រើចំនេះចិញ្ចឹមខ្លួន
រៀបចំជីវិតបានមាំមួន ពុកម្តាយនឹមនួនសប្បាយក្រៃ ។
(ខំប្រឹងសិក្សាណា ពេលវេលាមិនយឺតទេ វេលាដើរលឿនណាស់!)
និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment